ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
លោកស្រី ខឹម កែវលក្ខិណា ប្រធានការិយាល័យលទ្ធកម្ម និងកញ្ញា នាក់ សំណាង អនុប្រធានការិយាល័យលទ្ធកម្ម បានចូលរួមបើកសំណើការដេញថ្លៃប្រកួតប្រជែងក្នុងស្រុក(ដបស) ចំនួន ៦គម្រោង៖
១.ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល ឆមាសទី១ ឆ្នាំ២០២៥
២.ការផ្គត់ផ្គង់ឯកសណ្ឋានពេទ្យ ប្រចាំឆ្នាំ២០២៥
៣.ការផ្គត់ផ្គង់សម្ភារបរិក្ខាពេទ្យ ប្រចាំឆ្នាំ២០២៥
៤.ការផ្គត់ផ្គង់ឱសថ ឆ្នាំ២០២៥
៥.ការងារចាក់ដីបំពេញទីធ្លាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី ទំហំ ១១,៣៣៦ម៉ែត្រការ៉េ ឆ្នាំ២០២៥
៦.ការងារជួសជុលផ្លូវបេតុងចូលបរិវេណការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី ទំហំ ១,៥៦០ម៉ែត្រការ៉េ ឆ្នាំ២០២៥
របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។